ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត ចំនួន៦៨គ្រួសារ
នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជា
សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត ចំនួន៦៨គ្រួសារ មកពី៤ភូមិ គឺភូមិគុត្តសត ភូមិកូបតូច ភូមិកោះចារ និងភូមិយាយអតក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កោតសរសើរ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា មិនឱ្យឆ្លងចូលក្នុងសហគមន៍របស់ខ្លួន និងបានផ្តល់នូវអនុសាសន៍មួយចំនួន ៖
-ត្រូវបន្តចូលអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
-ត្រូវបន្តអនុវត្ត និងផ្សព្វផ្សាយជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។
-ប្រកាន់ភ្ជាប់ការរស់នៅតាមបែបគន្លងថ្មី។ ជាមួយគ្នានោះ បានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគ ដោយមួយគ្រួសារទទួលបាន អង្ក២០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរផងដែរ។